-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM.KH មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

របងត្រូវច្បាប់ថ្លង់រឹងត្រូវបានរុះរេីវ៉ៃកម្ទេចបាក់រាបដល់ដី បន្ទាប់ពីមានឱសានុវាទ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ

ចំនួនអ្នកទស្សនា: Views


ចេញផ្សាយនៅថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២៥

ធ្លាយរឿងសាងសង់របងខុសតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សង់រំលោភយកដីមាត់ស្ទឹងស្លាគូរសំអាងលើប្លង់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ថែមទាំងមានការអំណះអំណាងរដ្ឋបាលស្រុកទៅទៀត ពេលដែលជ្រាបរឿងដល់ ឯកឧត្តមភិបាល ទើបដឹងប្លង់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ខុស ) និងឯកឧត្តម វ៉ី សំណាងដាក់ឱសានវាទ របងត្រូវរុះរើភ្លាមៗ ថ្ងៃឱសានុវាទចាប់ចូលតែមួយថ្ងៃប៉ុណ្ណោះ បើរាប់ក្នុងរយៈពេលរយៈពេល ១៤ ថ្ងៃនោះ។

មជ្ឈដ្ឋានមហាជនកំពុងទន្ទឹងរង់ចាំមើលថា ៖តើកំហុសរបស់ក្រុមមន្ត្រីបច្ចេកទេស នៅក្នុងការកសាងប័ណ្ណខុស ថ្នាក់ដឹកនាំផ្ដល់ក្តីមេត្តាបែបណាចំពោះមន្ត្រីទាំងនោះ។

ប្រជាពលរដ្ឋទូរទស្សខេត្តតាកែវនិងមហាជនបានស្ងប់ស្ញែងសម្ដែងការកោតសរសើរដល់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាធនធានធម្មជាតិសម្បត្តិរដ្ឋ និង រក្សាដល់ទំនប់ចិត្តនិងភាពជឿជាក់របស់ប្រជាពលរដ្ឋ៕








សូមអានបន្ត

អភិបាលខេត្តតាកែវ ណែនាំដល់មេឃុំ ចៅសង្កាត់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តកម្មវិធីជាតិជំនួយសង្គមឱ្យបានល្អ ត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឱ្យបានត្រឹមត្រូវចំគោលដៅ ប្រកបដោយតម្លាភាព

ចំនួនអ្នកទស្សនា: Views

 


អភិបាលខេត្តតាកែវ ណែនាំដល់មេឃុំ ចៅសង្កាត់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តកម្មវិធីជាតិជំនួយសង្គមឱ្យបានល្អ ត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឱ្យបានត្រឹមត្រូវចំគោលដៅ ប្រកបដោយតម្លាភាព

តាកែវ៖ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងជម្រុញដល់មេឃុំចៅសង្កាត់ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តកម្មវិធីជាតិជំនួយសង្គមឱ្យបានល្អ និងត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាពដើម្បីមន្រ្តីជំនាញជួយពួកគាត់បានទាន់ពេលវេលាចំគោលដៅ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ-សង្កាត់ និងការរិយាល័យអប់រំក្រុង-ស្រុកទូទាំងខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម គណប្រតិភូអមដំណើរ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច និងមន្ទីរអប់រំខេត្ត ប្រធានការរិយាល័យសង្គមកិច្ច និងការរិយាល័យអប់រំក្រុង-ស្រុក មេឃុំចៅសង្កាត់ទាំង១០០ រួមនិងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ។

ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ដើម្បីធ្វើឱ្យប្រសើឡើងវិញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋរាជរដ្ឋាភិបាលពិតជាបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់គាំទ្រដល់ដំណើរការ នៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក និងត្រូវបានបិទបញ្ចប់ស្របតាមស្ថានភាពប្រសើរឡើង នៃស្ថានភាពសេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល។ ឯកឧត្តមក៏ កោតសរសើរដោយស្មោះ ចំពោះរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិកន្លងមក និងអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមនានា ជាបន្តបន្ទាប់។ គ្រប់កម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តតាកែវបាននឹងកំពុងគាំទ្រជំរុញ និងយកចិត្តទុកដាក់ជាប់ជាប្រចាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងអាចសម្រេចបាននូវសមិទ្ធផលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ 

ប្រភព៖ រដ្ឋបាលខេត្តតាកែវ













សូមអានបន្ត

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។