-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM.KH មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ប្រកាសចូលកាន់តំណែងលោក កង វណ្ណារ៉ូ និងលោក លឹម សៀងហេង ជាអភិបាលរងខេត្តស្វាយរៀង ខណៈលោក ម៉ែន ចាន់រ៉ា ជាអភិបាលក្រុងបាវិត

ចំនួនអ្នកទស្សនា: Views


ខេត្តស្វាយរៀង៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តស្វាយរៀង និងអភិបាលក្រុងបាវិត។


មានការចូលរួមពី ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី ប្រតិភូក្រសួងមហាផ្ទៃ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាព នានា និងអាជ្ញាធរដែនដីក្នុងខេត្តសរុបប្រមាណ៤០០នាក់។

ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្តល់កិត្តិយស អញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង ខេត្តស្វាយរៀង និងអភិបាលក្រុងបាវិត នាពេលនេះ និងវត្តមានរបស់លោក លោកស្រី ជាគណៈប្រតិភូក្រសួងមហាផ្ទៃ ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញចូលរួមក្នុងពិធីនេះ។

ឯកឧត្តម បន្តថា ដោយផ្អែកលើមូលដ្ឋានកម្មវិធីនយោបាយ វិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលភិបាល ផែនការអភិវឌ្ឍន៍ខេត្ត៥ឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍន៍ ខេត្តប្រចាំឆ្នាំ រដ្ឋបាលខេត្ត ដោយមានការចូលរួមចំណែក និងការគាំទ្រពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ សប្បុរសជន ទទួលបាននូវសមិទ្ធផលនានាជាច្រើន បម្រើឲ្យផលប្រយោជន៍ និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។

ជាពិសេសការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងរយៈពេល ៥ខែមកនេះ កម្លាំង សមត្ថកិច្ចគ្រប់ប្រភេទ និងគណៈបញ្ជាការឯកភាពរដ្ឋបាល់គ្រប់ថ្នាក់នៅក្នុងខេត្ត បានខិតខំ យកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវ ក្នុងការ ចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការលើកកម្ពស់ការអប់រំ ច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ក្រាប និងចាត់វិធានការគត់ម៉ត់ចំពោះករណីក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការដាក់ចេញនូវវិធានការ និងចំណាត់ការដ៏ម៉ឺងម៉ាត់ជាបន្តបន្ទាប់ ទាំងការចុះធ្វើរដ្ឋបាលចំហរ និងចុះប្រតិបត្តិការបង្ក្រាបដូចភ្លៀងរលឹមដោយមន្ធូរដៃឡើយ។

ឯកឧត្តម បន្ថែមថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត សូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក រស់ ផារិទ្ធ និងលោក សុខ រស់ ដែលត្រូវបានផ្ទេរភារកិច្ច ក្នុងអាណត្តិការងារជាអភិបាលរងខេត្ត ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវស្របតាមការបែងចែកតួនាទីភារកិច្ច របៀបរបបធ្វើការងារក្នុងជួរគណៈអភិបាលខេត្តស្វាយរៀង និងតាមការ ប្រគល់ភារកិច្ចពីថ្នាក់ដឹកនាំខេត្ត ចូលរួមចំណែកធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបានលទ្ធផលយ៉ាង ល្អប្រសើរ ទាំងក្នុងកិច្ចការអភិវឌ្ឍន៍ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត ការ ផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ថា ក្នុងនាមឯកឧត្តមអភិសន្តិបណ្ឌិតស សុខា សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សា គណៈ អភិបាលខេត្តស្វាយរៀង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយ ស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកំពុងដឹកនាំកម្ពុជាឈានឆ្ពោះទៅរកការសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

បន្ថែមលើសពីនេះ ឯកឧត្តម បានណែនាំដល់លោកអភិបាលរងខេត្តស្វាយរៀងទាំងពីររូបនិងលោកអភិបាលក្រុងបាវិត ដែលទើបនឹងទទួលមុខតំណែងថ្មី ត្រូវខិតខំប្រឹងប្រែងអនុវត្ត តួនាទី ភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព និងបទ ពិសោធន៍ ការងាររបស់ខ្លួន ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានខេត្តស្វាយរៀង ឱ្យកាន់តែមានភាពរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

សូមជម្រាបជូនថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៤៦១ អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចតែងតាំង លោក កង វិណ្ណារ៉ូ នឹងលោក លឹម សៀងហេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងអនុក្រឹត្យលេខ៤៧៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចតែងតាំងលោក ម៉ែន ចាន់រ៉ា ជាអភិបាលក្រុងបាវិត៕

































សូមអានបន្ត

ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ ត្រូវបានប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍និងថ្នាក់ឧត្តមសេនីយ៍ ២២ រូបភាព

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ក្នុងបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ចំនួន២៣រូបក្នុងនោះក៏មានឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃម្នាក់ដែរ។

នេះបើតាមព្រះរាជក្រឹត្យដែលអង្គភាពសារព័ត៌មានយើងទើបតែ ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។

ក្នុងព្រះរាជក្រឹត្យ បានឲ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍នោះ រួមមាន ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី) ចំនួន៣រូប, ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ចំនួន៨រូប និងថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) ចំនួន១២រូប៕
KNM NEWS ថ្ងៃទី៩ខែឧសភាឆ្នាំ២០២៦




សូមអានបន្ត

មាន់អនឡាញស៊ីសងលេងកក្រេីកស្រុកក្រុងសៀមរាប

ចំនួនអ្នកទស្សនា: Views


ផ្សាយចេញនៅថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២៦

ខេត្តសៀមរាប៖ ល្បែងស៊ីសងជល់មាន់អនឡាញ នៅតាមបណ្ដាលស្រុកកំពុងចាក់ផ្នល់លេងស៊ីសងដោយសេរី គ្មានការរំខានពីសំណាក់អាជ្ញាធរសមត្ថកិច្ចឡើយ។

ទីតាំង ៤ ស្ថិតនៅក្នុងស្រុកពីរផ្សេងគ្នា ១ ត្រង់ចំណុច ផ្ទះលោក ឌូបៃ ស្ថិតនៅភូមិគោ ១ សង្កាត់កៀនសង្កែ ស្រុកសូទ្រនិគម បច្ចុប្បន្ន នៅបន្តបើកលេងដដែល គឺកន្លងមកត្រូវបាននគរបាលប៉ុស្តិ៍ កៀនសង្កែ ដឹកនាំកម្លាំងផ្ទាល់ដោយលោក មួន ម៉េត មេប៉ុស្តិ៍កៀនសង្កែរ បានបង្រ្កាបរួចម្តងហើយក៏ដោយ បញ្ជាក់កាលថ្ងៃទី ៦ ខែ ៧ ឆ្នាំ ២០២៥ កន្លងមកនេះ ។

២ចំណុច ថ្នល់ចែក ជាទីតាំងពួកក្រុមតែមួយ  សង្កាត់កៀនសង្កែដដែលកន្លង់មក ធ្លាប់ទទួលការប្រមានពីនរគបាលប៉ុស្តិ៍ ហៅម្ចាស់ផ្ទះទៅអប់រំណែនាំរួចហើយដែរកាលថ្ងៃ ទី១២1២/៣/២០២៦ ពីរទីតាំងខាងលេី ត្រូវបានអោយដឹងថា ហៅនាមក្រៅ១៦៨ មេខ្លា  បច្ចុប្បន្ន លោកអធិការស្រុកសូទ្រ កំពុងតែមើលរំលងផងដែរ។

បន្តពីរទីតាំងទៀត បន្តលេងយ៉ាងសកម្មចំណុច ភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម រួមទាំង មួយទីតាំងទៀតនៅ ហាង កាហ្វេរ ជាប់ផ្លូវជាតិលេខ 6 ស្ថិតក្នុងភូមិអង្រ្កង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង លុះ មកក្នុងក្រុងសៀមរាប ភូមិតាវៀន សង្កាត់សាលាកំរើកមានចំនួន 5 ទីតាំងទៀតគឺ សុទ្ធតែជាគោលដៅល្បែងរបស់ (168 មេខ្លា) ដែលមានមេការគ្រប់គ្រង ៤ នាក់ មានឈ្មោះខាងក្រោម

1: មេការឈ្មោះ តឿ 

 2: ឈ្មោះ មេការ រ៉ាឆា 

 3 : ឈ្មោះ ចែលីនណា 

 4 : ឈ្មោះ តុលា 

ត្រូវបានមហាជនថាកំពុងតែបំពានភូមិឃុំមានសុវត្ថិភាពហើយ។

ប្រជាពលរដ្ឋសូមសំណូមពរនិងសង្ឃឹមថា លោក ឃីម ផល្លា អធិការស្រុកសូទ្រនិគម នឹងលោក លឹម សម្បត្តិ ស្រុកប្រាសាទបាគងលោក ដា ចំរើនអធិការក្រុងសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី លែងមេីលរំលងចំពោះក្រុមបក្សពួកល្បែងស៊ីសងអនឡាញខាងលេីទៀតទៅទាន៕

ប្រភព:MOY








សូមអានបន្ត

ករណីបង្រ្កាប រក្សាទុក ជួញដូរ និង ប្រើប្រាស់

ចំនួនអ្នកទស្សនា: Views


តាកែវ ៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦            

ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

  នៅវេលាម៉ោង១៣:៥០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបូរីជលសារ និងកម្លាំងអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅត្រង់ចំណុចភូមិក្រង៉ុល ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។

  +លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ១ នាក់ ឈ្មោះ ប្រុស សុខុម ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រង៉ុល ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។

+ដកហូតវត្ថុតាងរួមមាន÷

១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ៥ កញ្ចប់ទម្ងន់១៦១.៣២ក្រាម(ថ្លឹងទាំងសំបកថង់)

២/ ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ១ គ្រឿង

៣/ ទូរស័ព្ទ ចំនួន ១ គ្រឿង

៤/ សម្ភារ:វេចខ្ចប់និងសម្ភារ:សេពថ្នាំញៀនមួយចំនួន។

   បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

ប្រភព កងរាជអាវុធហត្ថខេត្តតាកែវ




មក


សូមអានបន្ត

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។