-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM.KH មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

មាន់អនឡាញស៊ីសងលេងកក្រេីកស្រុកក្រុងសៀមរាប

ចំនួនអ្នកទស្សនា: Views


ផ្សាយចេញនៅថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២៦

ខេត្តសៀមរាប៖ ល្បែងស៊ីសងជល់មាន់អនឡាញ នៅតាមបណ្ដាលស្រុកកំពុងចាក់ផ្នល់លេងស៊ីសងដោយសេរី គ្មានការរំខានពីសំណាក់អាជ្ញាធរសមត្ថកិច្ចឡើយ។

ទីតាំង ៤ ស្ថិតនៅក្នុងស្រុកពីរផ្សេងគ្នា ១ ត្រង់ចំណុច ផ្ទះលោក ឌូបៃ ស្ថិតនៅភូមិគោ ១ សង្កាត់កៀនសង្កែ ស្រុកសូទ្រនិគម បច្ចុប្បន្ន នៅបន្តបើកលេងដដែល គឺកន្លងមកត្រូវបាននគរបាលប៉ុស្តិ៍ កៀនសង្កែ ដឹកនាំកម្លាំងផ្ទាល់ដោយលោក មួន ម៉េត មេប៉ុស្តិ៍កៀនសង្កែរ បានបង្រ្កាបរួចម្តងហើយក៏ដោយ បញ្ជាក់កាលថ្ងៃទី ៦ ខែ ៧ ឆ្នាំ ២០២៥ កន្លងមកនេះ ។

២ចំណុច ថ្នល់ចែក ជាទីតាំងពួកក្រុមតែមួយ  សង្កាត់កៀនសង្កែដដែលកន្លង់មក ធ្លាប់ទទួលការប្រមានពីនរគបាលប៉ុស្តិ៍ ហៅម្ចាស់ផ្ទះទៅអប់រំណែនាំរួចហើយដែរកាលថ្ងៃ ទី១២1២/៣/២០២៦ ពីរទីតាំងខាងលេី ត្រូវបានអោយដឹងថា ហៅនាមក្រៅ១៦៨ មេខ្លា  បច្ចុប្បន្ន លោកអធិការស្រុកសូទ្រ កំពុងតែមើលរំលងផងដែរ។

បន្តពីរទីតាំងទៀត បន្តលេងយ៉ាងសកម្មចំណុច ភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម រួមទាំង មួយទីតាំងទៀតនៅ ហាង កាហ្វេរ ជាប់ផ្លូវជាតិលេខ 6 ស្ថិតក្នុងភូមិអង្រ្កង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង លុះ មកក្នុងក្រុងសៀមរាប ភូមិតាវៀន សង្កាត់សាលាកំរើកមានចំនួន 5 ទីតាំងទៀតគឺ សុទ្ធតែជាគោលដៅល្បែងរបស់ (168 មេខ្លា) ដែលមានមេការគ្រប់គ្រង ៤ នាក់ មានឈ្មោះខាងក្រោម

1: មេការឈ្មោះ តឿ 

 2: ឈ្មោះ មេការ រ៉ាឆា 

 3 : ឈ្មោះ ចែលីនណា 

 4 : ឈ្មោះ តុលា 

ត្រូវបានមហាជនថាកំពុងតែបំពានភូមិឃុំមានសុវត្ថិភាពហើយ។

ប្រជាពលរដ្ឋសូមសំណូមពរនិងសង្ឃឹមថា លោក ឃីម ផល្លា អធិការស្រុកសូទ្រនិគម នឹងលោក លឹម សម្បត្តិ ស្រុកប្រាសាទបាគងលោក ដា ចំរើនអធិការក្រុងសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី លែងមេីលរំលងចំពោះក្រុមបក្សពួកល្បែងស៊ីសងអនឡាញខាងលេីទៀតទៅទាន៕

ប្រភព:MOY








សូមអានបន្ត

ករណីបង្រ្កាប រក្សាទុក ជួញដូរ និង ប្រើប្រាស់

ចំនួនអ្នកទស្សនា: Views


តាកែវ ៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦            

ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

  នៅវេលាម៉ោង១៣:៥០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបូរីជលសារ និងកម្លាំងអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅត្រង់ចំណុចភូមិក្រង៉ុល ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។

  +លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ១ នាក់ ឈ្មោះ ប្រុស សុខុម ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រង៉ុល ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។

+ដកហូតវត្ថុតាងរួមមាន÷

១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ៥ កញ្ចប់ទម្ងន់១៦១.៣២ក្រាម(ថ្លឹងទាំងសំបកថង់)

២/ ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ១ គ្រឿង

៣/ ទូរស័ព្ទ ចំនួន ១ គ្រឿង

៤/ សម្ភារ:វេចខ្ចប់និងសម្ភារ:សេពថ្នាំញៀនមួយចំនួន។

   បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

ប្រភព កងរាជអាវុធហត្ថខេត្តតាកែវ




មក


សូមអានបន្ត

ល្បែងចម្រុះខុសច្បាប់បង្កប៉ះពាល់ដល់សមត្ថកិច្ចស្រុកអូរជុំ

ចំនួនអ្នកទស្សនា: Views


 ខេត្តរតនគិរី ៖ ថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២៦ល្បែងចម្រុះខុសច្បាប់ជាច្រើន ប្រភេទមាន(ជល់មាន់ អាប៉ោង និងយូគី)បង្កប៉ះពាល់ដល់សមត្ថកិច្ចស្រុកអូរជុំ តេីត្រូវសាររោងឬយ៉ាងណា? ។

ប្រភពពលរដ្ឋថែទាំចំការថា ទីតាំងលេងល្បែងនេះមានយូរហេីយ អ្នករៀបចំល្បែងចម្រុះលេងភ្នាល់បាននេះ សង្ស័យមានច្បាប់ម៉ាត់ ឬមួយក៏មានខ្នងបង្អែករឹងមាំដែរ បានសមត្ថកិច្ចស្រុកសម្ងំ ស៊ូរងនូវមតិរិះគន់ មិនហ៊ានបង្ក្រាប។

ទីតាំងបនល្បែងនៅក្នុងចំការស្វាយចន្ទី ក្រោយវត្តភូមិក្រូច ប្រវែង១០០០ម៉ែត្រ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី

កំពុងបើកប្រតិបត្តិការគ្រប់ប្រភេទតាមតម្រូវការអ្នកចូលលេងតូចធំជាលក្ខណៈកាស៊ីណូខាងលេី អង្គភាពយើងរង់ចាំមើលថាតើ សមត្ថកិច្ចមានវិធានការទប់ស្កាត់ដុតកំទេច ឬក៏សាររោង? ឬក៏ស៊ូរងនូវមតិរិះគន់បន្ត៕

ដោយ រស់ សាមឿន

អង្គភាពសារព័ត៌មានយើងរីករាយរាល់ការផ្ដល់ព័ត៌មានគ្រប់មជ្ឈដ្ឋានមហាជនគ្រប់ពេលវេលារាល់ម៉ោងធ្វើការ...





សូមអានបន្ត

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។