ចេញផ្សាយដោយ៖ www.kehaktomporknm.com.kh on May 10, 2026
ភ្នំពេញ៖ ក្នុងបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ចំនួន២៣រូបក្នុងនោះក៏មានឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃម្នាក់ដែរ។ នេះបើតាមព្រះរាជក្រឹត្យដែលអង្គភាពសារព័ត៌មានយើងទើបតែ ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។
ក្នុងព្រះរាជក្រឹត្យ បានឲ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍នោះ រួមមាន ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី) ចំនួន៣រូប, ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ចំនួន៨រូប និងថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) ចំនួន១២រូប៕
KNM NEWS ថ្ងៃទី៩ខែឧសភាឆ្នាំ២០២៦




0 Comment:
Post a Comment