-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM.KH មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ផ្លូវបេតុងមួយខ្សែស្រុកបាទីគ្មានគុណភាពរងការប្រេះស្រាំ

ចំនួនអ្នកទស្សនា: Views


ខេត្តតាកែវ៖ ប្រភពបានឲ្យដឹងថា ៖ ផ្លូវបេតុងមួយខ្សែគម្រោងរបស់(ស្រុកឆ្នាំ ២០២៦) ដែលក្រុមហ៊ុនទើបតែបានសាងសង់មិនទាន់បានរយ:ពេលមួយខែផងបានរងនិងការប្រេះឆ្នាំស្ទើរតែទាំងស្រុងទៅហើយ។

សាច់បេតុងផ្លូវ មិនទាន់បើកឱ្យប្រើប្រាស់ជាផ្លូវការផង បានរងការប្រេះស្រាំបញ្ជាក់ពីរគ្មានគុណភាពទៅហើយ ត្រូវបានគេកត់សម្គាល់លើក្រុមហ៊ុនទទួលការសាងសង់នោះ មិនអនុវត្តតាមការណែនាំរបស់មន្ត្រីបច្ចេកទេស ឲ្យបានត្រឹមត្រូវតាមបទដ្ឋានស្តង់ដារបច្ចេកទេសទើបបង្កឲ្យបេតុងផ្លូវគ្មានគុណភាពយ៉ាងនេះ។

ផ្លូវបេតុងរងការប្រេះស្រាំស្ថិតនៅព្រំប្រទល់ភូមិត្នោតជ្រុំត្រពាំងក្រសាំងនិងត្រពាំងពោធិ៍ឃុំក្រាំងលាវ ក្នុងនេះអង្គភាពសារព័ត៌មានKNM news បានតេទូរសព្ទសុំការបញ្ជាក់ពីលោកសាយ វណ្ណៈ អភិបាលស្រុកបាទី លោកពន្យល់ហាក់ស្រពិចស្រពិល មិនមានជំហរច្បាស់លាស់នៅឡើយ។

បើតាមការពិនិត្យចុះផ្ដិតយករូបភាពព័ត៌មានគឺមិនទាន់ឃើញមានស្លាកសញ្ញាបញ្ជាក់គម្រោង ពីព្រៃវែង ទទឹងនិងថវិកានោះទេ ហើយផ្លូវបេតុងដែលរងការប្រេះស្រាំខាងលើ អង្គភាពយើងក៏មិនដឹងថា បច្ចេកទេសមន្ត្រីបច្ចេកទេសចុះពិនិត្យសមិទ្ធផលមួយនេះត្រឹមត្រូវកម្រិតណា អាចទទួលយក ឬក៏យ៉ាងណានោះដែរ ដោយទំនាក់ទំនងទៅលោកមន្ត្រីបច្ចេកទេសមិនទាន់បាន។

ជៀសវាងមតិរិះគន់ថា ការគ្រប់គ្រងមានកម្រិតអស់ថវិកាជាតិផ្លូវមានគុណ សូមលោក នាយកទីចាត់ការផែនការវិនិយោគខេត្ត  លោកសាយ វណ្ណៈអភិបាលស្រុកបាទី និងមន្ត្រីបច្ចេកទេសមេត្តា ពិនិត្យក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវបេតុងដែលប្រេះស្រាំនេះឡើងវិញ ដើម្បីឲ្យផ្លូវនេះមានគុណភាព និងសោភ័ណភាព សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងដឹកជញ្ជូន។

www.kkumnitkhmerningkknm.com.kh

ថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២៦

KNM news

សូមអានបន្ត

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។