ខេត្តតាកែវ៖ ប្រភពបានឲ្យដឹងថា ៖ ផ្លូវបេតុងមួយខ្សែគម្រោងរបស់(ស្រុកឆ្នាំ ២០២៦) ដែលក្រុមហ៊ុនទើបតែបានសាងសង់មិនទាន់បានរយ:ពេលមួយខែផងបានរងនិងការប្រេះឆ្នាំស្ទើរតែទាំងស្រុងទៅហើយ។
សាច់បេតុងផ្លូវ មិនទាន់បើកឱ្យប្រើប្រាស់ជាផ្លូវការផង បានរងការប្រេះស្រាំបញ្ជាក់ពីរគ្មានគុណភាពទៅហើយ ត្រូវបានគេកត់សម្គាល់លើក្រុមហ៊ុនទទួលការសាងសង់នោះ មិនអនុវត្តតាមការណែនាំរបស់មន្ត្រីបច្ចេកទេស ឲ្យបានត្រឹមត្រូវតាមបទដ្ឋានស្តង់ដារបច្ចេកទេសទើបបង្កឲ្យបេតុងផ្លូវគ្មានគុណភាពយ៉ាងនេះ។
ផ្លូវបេតុងរងការប្រេះស្រាំស្ថិតនៅព្រំប្រទល់ភូមិត្នោតជ្រុំត្រពាំងក្រសាំងនិងត្រពាំងពោធិ៍ឃុំក្រាំងលាវ ក្នុងនេះអង្គភាពសារព័ត៌មានKNM news បានតេទូរសព្ទសុំការបញ្ជាក់ពីលោកសាយ វណ្ណៈ អភិបាលស្រុកបាទី លោកពន្យល់ហាក់ស្រពិចស្រពិល មិនមានជំហរច្បាស់លាស់នៅឡើយ។
បើតាមការពិនិត្យចុះផ្ដិតយករូបភាពព័ត៌មានគឺមិនទាន់ឃើញមានស្លាកសញ្ញាបញ្ជាក់គម្រោង ពីព្រៃវែង ទទឹងនិងថវិកានោះទេ ហើយផ្លូវបេតុងដែលរងការប្រេះស្រាំខាងលើ អង្គភាពយើងក៏មិនដឹងថា បច្ចេកទេសមន្ត្រីបច្ចេកទេសចុះពិនិត្យសមិទ្ធផលមួយនេះត្រឹមត្រូវកម្រិតណា អាចទទួលយក ឬក៏យ៉ាងណានោះដែរ ដោយទំនាក់ទំនងទៅលោកមន្ត្រីបច្ចេកទេសមិនទាន់បាន។
ជៀសវាងមតិរិះគន់ថា ការគ្រប់គ្រងមានកម្រិតអស់ថវិកាជាតិផ្លូវមានគុណ សូមលោក នាយកទីចាត់ការផែនការវិនិយោគខេត្ត លោកសាយ វណ្ណៈអភិបាលស្រុកបាទី និងមន្ត្រីបច្ចេកទេសមេត្តា ពិនិត្យក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវបេតុងដែលប្រេះស្រាំនេះឡើងវិញ ដើម្បីឲ្យផ្លូវនេះមានគុណភាព និងសោភ័ណភាព សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងដឹកជញ្ជូន។
www.kkumnitkhmerningkknm.com.kh
ថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២៦
KNM news

0 Comment:
Post a Comment