ភ្នំពេញ ៖ ករណីផ្ទុះអាវុធតាមផ្លូវសាធារណៈកន្លែងប្រជុំជន ដោយឪពុកបានជិះរថយន្តម៉ាក ford ranger ផ្លាកលេខ (រដ្ឋ 13) 2-1969 រថយន្តជាសម្បត្តិរដ្ឋ នៃស្ថាប័នក្រសួងរ៉ែ និងថាមពល តាមឡានប្រពន្ធជារជារថយន្តព្រុស ហើយបានបាញ់គំរាម
បែជាបណ្តាលឲ្យត្រូវចំពោះកូន ១គ្រាប់ និងត្រូវកម្លាំងសមត្ថកិច្ចអន្តរាគមន៍នាំខ្លួនទៅកន្លែងនគរបាលដើម្បីសួរនាំតាមនីតិវិធី
ប្រភពព័ត៌មាន (បឋម)ពីករណីដ៏ឃោរឃៅផ្ដើមចេញពីឪពុកបាញ់ត្រូវកូន ទោះមិនទាន់ដឹងពីមូលហេតុពិតប្រាកដក៏ដោយ តែត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង និងលើកឡើងនៅក្នុងករណីនេះថា ជនដៃដល់ខាងលើជាមន្ត្រីស្ថាប័នណាឲ្យពិតប្រាកដ បានជាមានកាំភ្លើងប្រើប្រាស់ ឬក៏កាំភ្លើងនេះមានច្បាប់អនុញ្ញាតឲ្យប្រើប្រាស់
បានជាគាត់ហ៊ានធ្វើសកម្មភាពបែបនេះ ទាំងមិនគិតពីស្ថាប័ន និងផលប៉ះពាល់សុខទុក្ខប្រជាជនមូលដ្ឋាន។
ហេតុការណ៍ដែលបានកើតឡើង
នាយប់ថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២៦ ស្ថិតនៅទីតាំងភូមិច្រេះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ធ្វើឲ្យមហាជនកំពុងតែរង់ចាំតាមដានការអនុវត្តនិតិវិធីសមត្ថកិច្ច ចំពោះឪពុកបានបាញ់ត្រូវកូននេះរឿងរ៉បែបណា?
ហេតុអ្វីគាត់ជាជនដៃដល់នេះ មានរថយន្តរដ្ឋ?
តើគាត់ជាមន្ត្រីស្ថាប័នណាឲ្យពិតប្រាកដ?
សូមសមត្ថកិច្ចប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញលិខិតបំភ្លឺឲ្យសាធារណជនបានជ្រាបព័ត៌មានផងទាន៕
ថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២៦
ខេ អិន អឹម ញូស៍ (KNM news)
www.kkumnitkhmerningkknm.com.kh

0 Comment:
Post a Comment