-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM.KH មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា អាជ្ញាធរបានរៀបចំស្បៀងឱ្យបានគ្រប់គ្រាន់ជូនជនភៀសសឹកដែលបន្តនៅមណ្ឌលសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views


នៅថ្ងៃទី១៦.១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន នៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


នាឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមកោតសរសើរដល់អាជ្ញាធរខេត្តដែលបានខិតខំយកចិត្តទុកដាក់ និងដោះស្រាយនូវតម្រូវការចាំបាច់នៃការស្នាក់នៅមណ្ឌលសុវត្ថិភាព ការផ្តល់តង់ ស្បៀង និងបន្ទប់ទឹកស្អាត។

អំឡុងចុះពិនិត្យតាមបណ្តាមណ្ឌលសុវត្ថិភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា បើទោះបីស្ថានភាពជម្លោះព្រំដែនបច្ចុប្បន្នស្ថិតក្នុងការអនុវត្តបទឈប់បាញ់, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជនភៀសសឹកដែលនៅតាមបណ្តាមណ្ឌលសុវត្ថិភាព។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានបន្តអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបចំពោះការបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពរបស់ជនភៀសសឹក ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងការស្នាក់នៅបានយ៉ាងសមរម្យ។

ឯកកឧត្តម ទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ខណៈពេលដែលវីរកងទ័ពកំពុងឈរជើងយ៉ាងរឹងមាំនៅតាមព្រំដែន ដើម្បីការពារបូរណភាពទឹកដី ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលក៏មិនដែលធ្វេសប្រហែសក្នុងការការពារសមរភូមិក្រោយ ពោលគឺការធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបតាមមណ្ឌលសុវត្ថិភាពគឺជាអាទិភាពខ្ពស់បំផុត។

សូមជម្រាបថា គិតមកទល់ថ្ងៃនេះមានជនភៀសសឹកសរុបចំនួន ៤៣,៩៨៥នាក់ ស្មើនឹង ១៣៧,៧៧២នាក់ នៅមណ្ឌលសុវត្ថិភាពសរុបចំនួន ១០០កន្លែង៕
ប្រភពអគ្គនាយកដ្ឋានព័ត៌មាននិងសល់ទស្សន៍











0 Comment:

Post a Comment

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។