-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM.KH មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ជំរុញឱ្យរដ្ឋបាលខេត្តកោះកុង ផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស បច្ចេកវិទ្យា និងបោសសម្អាតបទល្មើសបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍន៍,

ចំនួនអ្នកទស្សនា: Views


(កោះកុង)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីជំរុញប្រែក្លាយខេត្តកោះកុងឱ្យកាន់តែមានសក្ដានុពល និងសុវត្ថិភាព ព្រមទាំងការរីកចំរើនបន្តរទៀតទៅអនាគត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើចំណុចអាទិភាពមួយចំនួន ដែលរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់៖
-គឺរដ្ឋបាលខេត្តត្រូវបង្កើនការបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ ជាពិសេសការជំរុញវិស័យអប់រំ និងការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ចទំនើប។ ត្រូវពង្រឹងស្ថេរភាព សុខសន្តិភាព និងសុវត្ថិភាពនយោបាយឱ្យបានរឹងមាំ ដោយត្រូវមានវិធានការក្ដៅក្នុងការលុបបំបាត់ល្បែងស៊ីសងតាមអនឡាញ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលបង្កភាពវឹកវរក្នុងសង្គម។ បន្តពង្រឹងការ គ្រប់គ្រងដីធ្លីឱ្យមានប្រសិទ្ធភាព លើកកម្ពស់គុណភាពសេវាសុខាភិបាល និងបង្កើនការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ខេត្តកោះកុងទៅកាន់ពិភពលោក។ ត្រូវធានាអោយបានថា ការផ្តល់សេវាជូនប្រជាពលរដ្ឋមានភាពរហ័ស តម្លាភាព និងគ្មានការរើសអើង ដើម្បីបង្កើនភាពជឿជាក់រវាងរដ្ឋបាល និងប្រជាជន។
ឯកឧត្តម បានគូសបញ្ជាក់ដែរថា ការពង្រឹងសមត្ថភាពមន្ត្រី និងការការពារសន្តិសុខគ្រប់ជ្រុងជ្រោយ គឺជាគ្រឹះដ៏សំខាន់ក្នុងការបម្រើប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរ ការវិនិយោគមកកាន់ខេត្តជាប់មាត់សមុទ្រមួយនេះអោយកាន់តែច្រើនបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងឆ្នាំកន្លងមក និងបានជំរុញឱ្យបន្តស្មារតីសាមគ្គីភាព ដើម្បីសម្រេចបាននូវទិសដៅការងារឆ្នាំ២០២៦ ប្រកបដោយជោគជ័យ និងផ្លែផ្កាជូនជាតិមាតុភូមិ៕
ដោយអគ្គនាយកដ្ឋានទស្សន៍ជាតិ









0 Comment:

Post a Comment

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។