ចេញផ្សាយដោយ៖ www.kehaktomporknm.com.kh on January 09, 2026
នៅរសៀលថ្ងៃទី០៨ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានដឹកនាំក្រុមការងារ និងមន្រ្តីនៃអគ្គនាយកដ្ធានទូរទស្សន៍ជាតិកម្ពុជា និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសំអាងវឌ្ឍនៈ បានយកអំណោយផ្ដល់ជូនវីរកងទ័ពជួរមុខ ដែលបានឈរជើងនៅតំបន់ប្រាសាទព្រះវិហារ។
ឯកឧត្ដម ឃឹម វុទ្ធី បានលើកទ្បើងថា ការពលិកម្មដែលពុំអាចកាត់ថ្លៃបានរបស់យុទ្ធជនកម្ពុជា គឺដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងសុខសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងជាគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាក្នុងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមនេះ។ ជាការដឹងគុណនូវគំរូវីរភាពដ៏អង់អាចរបស់យុទ្ធជនពលីគ្រប់រូប រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរនិងយកចិត្តទុកដាក់ជានិច្ច ហើយបានរៀបចំដោះស្រាយគោលនយោ បាយ ឧបត្ថម្ភទ្រទ្រង់ជីវភាពជូនក្រុមគ្រួសារសពបានយ៉ាងសមរម្យបំផុត។ ឯកឧត្តម គូសបញ្ជាក់ថា ប្រជាជាតិខ្មែរគ្រប់ មជ្ឈដ្ឋានទាំងក្នុងប្រទេស និងក្រៅប្រទេស ត្រូវរួបរួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ បន្តជឿជាក់ និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរ មុខ ព្រមទាំងគាំទ្រ និងជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គភស្តុភារកំពូល និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដី មិនឱ្យបាត់បង់ទឹកដីពីការឈ្លានពានរបស់សត្រូវឡើយ។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនទូទាំងប្រទេស បើទោះបីជាមានបទឈប់បាញ់ក៏ពិតមែន សូមមេត្តានូវតែបន្តការរួបរួមគ្នា ជួយគ្នាក្នុងស្មារតីខ្មែរតែមួយ សម្រាប់ការផ្គត់ផ្គង់បណ្ដោះអាសន្នដល់ បងប្អូនដែលមានផលប៉ះពាល់ និងជាពិសេសវិរកងទ័ពជួរមុខ ដែលលោកបានខិតខំ មិនរុញរាដើម្បីការពារបូរណភាពទឹកដី កម្ពុជាត្រូវការតែសុខសន្តិភាព មិនរំលោភបំពានអ្នកណាទ្បើយ។
សូមបញ្ជាក់ថាអំណោយដែលបានយកជូននូវពេលនេះមានបីទីតាំង និងត្រូវបានប្រគល់ជូន
១ លោកវរៈសេនីយ៍ឯក ម៉ែន លី មេបញ្ជាការរង សឹករងខេត្តព្រះវិហារ
២ វរៈសេនីយ៍ទោ កាន់ ប៊ុននាង នាយសេនាធិការរងកងពលតូចអន្តរាគមន៍លេខ៩
៣ អនុសេនីយ៏ឯក មាន សុភ័ក្ត្រ នាយរងផ្នែកលេខាដ្ឋាន កងពលតូចថ្មើរជើងលេខ41 ឈរជើងប្រយុទ្ធនៅ ចំណុចដើមប្រេងខ្យល់ ច្រកអន្តរជាតិជាំ សមរភូមិទិសទី2 យោធភូមិភាគទី4 ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ៕











0 Comment:
Post a Comment