-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM.KH មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកំពត

ចំនួនអ្នកទស្សនា: Views


ខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកំពត៖ ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម(គល)ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងបីខាងលេី ព្រមទាំងមានការសហការពីតំណាងក្រុមហ៊ុន ណេសិនណល ខនស្ត្រាក់សិន & ខនសាល់ធេសិន អេនធើប្រាណ (អិនស៊ីស៊ីអ៉ី) ដែលជាភាគីទទួលការ បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកំពត។ 

ក្នុងដំណើរបេសកកម្ម ក្រុមការងារលទ្ធកម្មក្រសួង និងមន្ត្រីជំនាញអន្តរក្រសួង បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ រួមមាន ៖ ទី១)ការងារជួសជុលប្រព័ន្ធអាងទឹកចាន់ថ្នាល ស្តារប្រឡាយ និងសាងសង់សំណង់សិល្បការ្យ ស្ថិតក្នុងឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ សម្រេចបាន១០០% ទី២)ការងារស្តារប្រឡាយមេភ្នំដិនសោម

និងសាងសង់សំណង់សិល្បការ្យ ស្ថិតក្នុងឃុំភ្នំដិន ឃុំគិរីចុងកោះ និងឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ (ជំហានទី២) សម្រេចបាន១០០% និងទី៣)ការងារស្តារប្រឡាយមេប្រឆាំង និងសាងសង់សំណង់សិល្បការ្យ ស្ថិតក្នុងឃុំសំរោងលើ និងឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត (ជំហានទី២) សម្រេចបាន១០០%។

ជាលទ្ធផល ក្រុមការងារអន្តរក្រសួងឃេីញថា ប្រព័ន្ធទាំងបីខាងលេីបានស្តារជួសជុលល្អប្រសេីរ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស រួមជាមួយសោភ័ណភាព ប៉ុន្តែត្រូវតែបន្តពង្រឹងបន្ថែមទៀតឱ្យបានជាប់ជាប្រចាំ ជាពិសេស មានការចូលរួមពីប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីអាចធានាបាននូវគុណតម្លៃយូរអង្វែង សម្រាប់ជួយធ្វេីឱ្យប្រសេីរឡេីងសេដ្ឋកិច្ច-សង្គម តាមរយ:ការស្រោចស្រព ទេសចរណ៍ ផ្លូវគមនាគមន៍ ទឹកស្អាត និងសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាបងប្អូនជនភៀសសឹកផងដែរ៕


=============

App IOS: https://shorturl.at/cS5je

App Android: https://shorturl.at/biCdy

Facebook: https://www.facebook.com/mowramcambodia/

Website: https://mowram.gov.kh/

Telegram: https://t.me/mowram_advertising

YouTube: https://YouTube.com/@MOWRAMofficial

TiKTok: https://www.tiktok.com/@mowramofficial

—————————

#Cambodia #mowram #ការព្យាករធាតុអាកាស #កម្ពុជា #ប្រព័ន្ធធារាសាស្ត្រ #វិស័យធនធានទឹក #តំបន់មាត់សមុទ្រ #រាជធានីភ្នំពេញ #តំបន់ខ្ពង់រាប #តំបន់ទំនាបកណ្ដាល #សន្តិភាពនៅកម្ពុជា #peaceofcambodia #Cambodianews





























0 Comment:

Post a Comment

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។