-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM.KH មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ឯកឧត្តម ឃួង ស្រេង ចុះ ពិនិត្យទីតាំងដែលត្រូវប្រារព្ធកម្មវិធីដើរដើម្បីសន្តិភាព ដែលនឹងមាន មហាជនចូលរួម៣ម៉ឺននាក់

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖កម្មវិធី ដើរដើម្បីសន្តិភាព (March for Peace)នឹងមានមហាជនចូលរួម៣ម៉ឺននាក់។


កម្មវិធី ដើរដើម្បីសន្តិភាព ធ្វើឡើងនារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងគោលបំណងបង្ហាញពី ស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណា ចក្រថៃ។ យើងទាំងអស់គ្នាចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់ អាយុជីវិតទាំងសងខាង ព្រោះ នេះជាអ្វី ដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ។
  នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ច  ពាក់ព័ន្ធទាំងអស់ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ធ្នូនេះ នៅសាលារាជធានីភ្នំពេញ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខា ធិការក្រសួងមុខងារសាធារណ៉ៈនិងជាសមាជិកគណៈអចិន្រ្តៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ជាតំណាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈនិងជា ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ។
  ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីរៀបចំ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងពិធីដើរដើម្បីសន្តិភាព (March for Peace)ឱ្យបានល្អប្រសើរ មិនមានអ្វីរាំងស្ទះ។កម្មវិធីនេះធ្វើឡើងដើម្បីបង្ហាញពីបំណងចង់បានរបស់ប្រជាពលរដ្ឋខ្មែរគឺ ស្មារតីស្រឡាញ់សន្តិភាព ជំរុញឱ្យគោរពបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេច បានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
  ឯកឧត្តមស្នើឱ្យអាជ្ញាធរនិងកម្លាំងគ្រប់ប្រភេទទាំងអស់ ការពារសន្តិសុខឲ្យបានល្អបំផុត ជាមួយនឹង ការពិនិត្យឡើងវិញ ចំពោះការដាក់ទង់ជាតិនៅតាមទីសាធារណៈពិសេសជុំវិញកន្លែងប្រារព្ធពិធី។ជាមួយនេះការពិនិត្យអាវុធជាតិផ្ទុះ ក៏ត្រូវធ្វើឡើងផងដែរដើម្បីធានាថា សន្តិសុខ សុវត្ថិភាព សំរាប់ មហាជនអ្នកចូលរួមក្នុងពិធីគឺបានល្អ១០០ភាគរយ។
  ឯកឧត្ដម ឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា៖ក្នុងនាមអាជ្ញាធរក៏ដូចជាកងកម្លាំងទាំងអស់ ក៏ត្រូវ ពិនិត្យមើលបងប្អូនប្រជាពលរដ្ឋយើង ដែលចូលរួមក្នុងពិធីនេះផងដែរ ដោយមិនត្រូវឱ្យពួកគាត់ធ្វើ សកម្មភាពអ្វីដែលជ្រុល ប្រាសចាកនូវអ្វីដែលជាគោលបំណងរបស់កម្មវិធីរបស់យើងចង់បានឡើយ ដូចជាការប្រមាថ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំថៃ ក៏ដូចការយករូបថត ព្រះមហាក្សត្រ ឬថ្នាក់ដឹកនាំថៃ មកជាន់ឈ្លី ឬដុតចោលជាដើម ដែលនេះមិនបង្ហាញពីភាពថ្លៃថ្នូររបស់ប្រជាជាតិកម្ពុជានោះទេ។
  ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ទៀតថា៖ ជាគម្រោងក្នុងពិធីនេះនឹងមានមហាជនចូលរួម ប្រមាណ៣ម៉ឺននាក់។ ដូច្នេះកងកម្លាំងរបស់យើងត្រូវអនុវត្តនូវអ្វីដែលជាគម្រោងផែនការដែលយើងបានគ្រោងទុក ហើយក្រោយ កម្មវិធី បញ្ចប់យើងក៏បានគិតគូរទៅដល់ការប្រមូលសំអាតសំរាមផងដែរ មានន័យថា កម្មវិធីបញ្ចប់នៅ ទីតាំងប្រារព្វពិធីគឺមិនមានសំរាម និងមានបរិស្ថានល្អប្រសើរជាធម្មតាឡើងវិញ។
ឯកឧត្ដម សុខ សប្បាយណា ក៏បានលើកឡើងដែរថា៖ការរៀចំកម្មវិធី ដើរដើម្បីសន្តិភាព (March for Peace)នឹងមានមហាជនចូលរួម៣ម៉ឺននាក់ មិនមែនយើងខ្លាចគេឬយើងទន់ខ្សោយនោះទេ តែយើង ចង់បញ្ជាក់ថា៖យើងទាំងអស់គ្នាចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការ បាត់បង់អាយុជីវិតទាំងសងខាងដោយសារសង្គ្រាម ព្រោះ នេះជាអ្វី ដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ។
គួរបញ្ជាក់ថា៖ ក្រោយបញ្ចប់កិច្ចប្រជុំខាងលើ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ នៅបានដឹកនាំកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យដល់ទីតាំងផ្ទាល់ផងដែរ ដោយចាប់ផ្ដើមដើរត្រួតពិនិត្យពីផ្សាររាត្រី រហូតទៅ ដល់រង្វង់មូលសម្ដេចជួនណាតនិងបន្តទៅដល់វិមានឯករាជ្យដែលជាកន្លែងប្រារព្ធពិធីធំ ដើម្បីធានាថា អ្វីដែលជាគម្រោងដែលបានរៀបចំ គឺដាច់ខាត ត្រូវតែទទួលបានជោគជ័យ១០០ភាគរយ៕

ប្រភពពី៖RNK












0 Comment:

Post a Comment

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។